ឧទ្ទេសនាម 
ជូនដំណឹង 
ផលិតផលបោះពុម្ព 


ព័ត៌មានព្រឹត្តិការណ៍ 
ត្រៀមលក្ខណៈដល់ការងារធ្វើអង្កេតជនជាតិភាគតិច

នាយកដ្ឋានស្ថិតិខេត្តកាម៉ាវ ទើបរៀបចំសន្និសីទហ្វឹកហ្វឺនអំពីការធ្វើអង្កេតនិងប្រមូលព័ត៌មានអំពីតថភាពសេដ្ឋកិច្ច- សង្គមរបស់ជនជាតិភាគតិចទាំង ៥៣ ជនជាតិក្នុងឆ្នាំ២០២៤ (ធ្វើអង្កេតជនជាតិភាគតិច ឆ្នាំ២០២៤)។ ក្នុងអង្គសន្និសីទ អ្នកតំណាងទាំងឡាយបានស្តាប់របាយការណ៍ឧទ្ទេសនាមពីវិធានការធ្វើអង្កេត ប្រមូលព័ត៌មានអំពីតថភាពសេដ្ឋកិច្ច -សង្គមរបស់ជនជាតិភាគតិចទាំង ៥៣ ជនជាតិក្នុងឆ្នាំ២០២៤ ណែនាំការប្រមូលព័ត៌មានដោយប័ណ្ណធ្វើអង្កេត ណែនាំដំឡើងនិងប្រើប្រាស់ផ្នែកទន់ CAPI និងណែនាំប្រើប្រាស់គេហទំព័រប្រតិបត្តិការធ្វើអង្កេតជាដើម។
សមាជិករដ្ឋសភា ឯកភាពនឹងការកែសម្រួលគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ ១៧១៩

សម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាល XV កំពុងប្រព្រឹត្តទៅដោយមានខ្លឹមសារសំខាន់ៗជាច្រើន។ ក្នុងនោះ រដ្ឋសភាបន្តការយកចិត្តទុកដាក់ដល់ការងារជនជាតិនិងការអនុវត្តគោលនយោបាយជនជាតិ។ ពិសេស គឺការពិនិត្យផ្ទៀងផ្ទាត់កែសម្រួលគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (កម្មវិធីទិសដៅជាតិ ១៧១៩)។ ថ្មីៗនេះ ក្នុងកិច្ចប្រជុំពិភាក្សាក្នុងក្រុមអំពីបញ្ហានេះ សមាជិករដ្ឋសភាជាច្រើនបានឯកភាពខ្ពស់អំពីការកែសម្រួលគោលការណ៍វិនិយោគកម្មវិធី។
ដំណឹងជនជាតិ 
ថែរក្សានិងអភិវឌ្ឍរបរត្បាញហូលខ្មែរនៅវ៉ាន់យ៉ាវ

របរត្បាញហូលខ្មែរវ៉ាន់យ៉ាវ នៅឃុំវ៉ាន់យ៉ាវ ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង មានតាំងពីបុរាណកាលម។ ផលិតផលហូលសម្រាប់ដេរចីវរព្រះសង្ឃនិងបម្រើជីវភាពប្រជាជន ប៉ុន្តែបានរងការសាបរលាបបន្តិចម្តងៗទៅតាមពេលវេលា។ ផ្នែកសមត្ថកិច្ចភូមិភាគបាននិងកំពុងខិតខំប្រឹងប្រែងជំនួយកម្លាំង ដើម្បីរបរនេះបានរក្សានិងអភិវឌ្ឍ។
អភិរក្សវប្បធម៌ប្រពៃណីជនជាតិ

អនុវត្តគម្រោង “អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ប្រពៃរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍” ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង បានបើកថ្នាក់បង្រៀនសិល្បៈរបាំ ភ្លេងពិណពាទ្យ រាំវង់ ដល់អ្នកនិយមចូលចិត្តសិល្បៈ។